អាល្លឺម៉ង់ បញ្ជាក់សាជាថ្មីថា មិនអាចផ្គត់ផ្គង់ យន្តហោះ F-16 ឲ្យអ៊ុយក្រែន បានឡើយ
បរទេស៖អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការអះអាង សាជាថ្មីចំពោះជំហរបស់អាល្លឺម៉ង់ ចំពោះការស្នើសុំរបស់អ៊ុយក្រែន ជាមួយនឹងយន្តហោះចម្បាំងទំនើបប្រភេទ F-16។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២
លោក Olaf បានថ្លែងថាអ៊ុយក្រែនមិនគួររំពឹងទុកទេថា នឹងអាចទទួលបានយន្តហោះ F-16 ក្នុងពេលឆាប់ៗ ខាងមុខនេះពីលោកខាងលិចជា ពិសេសអាល្លឺម៉ង់នោះទោះបីជាអាល្លឺម់ង់ មានផែនការជួយធ្វើការហ្វឹកហាត់ជូន ពីឡុតរបស់អ៊ុយក្រែនជាមួយនឹង យន្តហោះចម្បាំងទំនើបៗក្តី។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូល G7 នាទីក្រុង Hiroshima លោក Olaf បានបញ្ជាក់ទៀតថា៖ អ្វីដែលជាការតភ្ជាប់គ្នារវាងការហ្វឹកហាត់ពីឡុតនោះ វាគឺជាគម្រោងរយៈពេលវែង ប៉ុន្តែទាំងសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់គឺមិនទាន់ បានសម្រេចចិត្តណាមួយ ចំពោះបញ្ហានេះនៅឡើយទេ។
លោកអធិកាបតីបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគឺមិនទាន់មាន ឱកាសណាដែលអាល្លឺម៉ង់អាចនឹងចូលរួមក្នុង ការផ្គត់ផ្គង់យន្តហោះ F-16 នោះឡើយពីព្រោះថាគ្រប់គ្នាក៏បានដឹងហើយ ដែរថាអាល្លឺម៉ង់មកដល់ពេលនេះគឺមិនដែលមានយន្តហោះចម្បាំងនេះ នៅក្នុងជួរកងកម្លាំងរបស់ខ្លួនឯងនោះដែរ៕