អន្តរជាតិ៖ ប្រទេសហុងឌូរ៉ាសបានបើកស្ថានទូតរបស់ខ្លួននៅទីក្រុងប៉េកាំងជាផ្លូវការ ហើយការបើកស្ថានទូតរបស់ប្រទេសហុងឌូរ៉ាសនេះ ធ្វើឡើងប៉ុន្មានខែបន្ទាប់ពីប្រទេសស្ថិតនៅ តំបន់អាមេរិកកណ្តាលមួយនេះ បានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីកសាងទំនាក់ទំនងជាមួយប្រទេសចិនជំនួសវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី ១២ មិថុនា ២០២៣។

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang និងសមភាគីហុងឌូរ៉ាស់លោក Enrique Reina បានចូលរួមក្នុងពិធីសម្ពោធស្ថានទូតកាលពីព្រឹកថ្ងៃអាទិត្យ។ លោក Qin Gang បាននិយាយថា Honduras នៅតែត្រូវការដើម្បីកំណត់ទីតាំងអចិន្ត្រៃយ៍របស់ស្ថានទូត ហើយនឹងបង្កើនចំនួនបុគ្គលិករបស់ខ្លួន។

លោក Qin បានសន្យាថាប្រទេសចិននឹងបង្កើតគំរូថ្មីមួយជាមួយហុងឌូរ៉ាសនៃ "កិច្ចសហប្រតិបត្តិការមិត្តភាព" រវាងប្រទេសដែលមានទំហំ និងប្រព័ន្ធផ្សេងៗគ្នា។ ការពង្រឹងទំនាក់ទំនងការទូតរបស់ភាគីទាំងពីរបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃរបស់ប្រធានាធិបតីហុងឌូរ៉ាស Xiomara Castro ទៅកាន់ប្រទេសចិន។

យ៉ាងណាមិញ ហុងឌូរ៉ាស បានបង្កើតទំនាក់ទំនងផ្លូវការជាមួយចិនកាលពីខែមីនា ដែលបានក្លាយជាប្រទេសចុងក្រោយគេបង្អស់ក្នុងបណ្តាប្រទេសជាច្រើនក្នុងការផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ