ភ្នំពេញ ៖ រថយន្ត Ford Raptor មួយគ្រឿង ខណៈពេលបើកសុខៗ មិនដឹងជាកើតអី្វ ស្រាប់តែឆេះហុយផ្សែងទ្រលោម បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួនមួយគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ស្ថិតនៅចំណុចផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ឈួ ប៊ុនរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សង្កាត់វាលវង់ ខណ្ឌ៧មករា មុខរបរគ្រូពេទ្យ ។ រថយន្តដែលឆេះជាប្រភេទ រថយន្ត Ford Raptor ពណ៌ខ្មៅ ស្លាកលេខកម្ពុជា CLMN9899  មូលហេតុ ឆ្លងចរន្តអគ្គិសនី ហើយបណ្ដាលអោយឆេះផ្នែកខាងមុខបន្តិបន្តួចនិងពុំបណ្តាលអោយឆេះរាលដាល់ដល់ផ្ទះអ្នកក្បែរខាងឡើយ។ចំពោះហេតុការណ៍លើនេះពុំបណ្ដាលអោយមានមនុស្សស្លាប់ ឬរបួសឡើយ។

បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ពន្លត់ចប់នៅវេលាម៉ោង ១៩និង២០នាទីយប់ នាថ្ងៃខែឆ្នាំដដែរនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ