ប្រធានាធិបតីអាមេរិក ជូនដំណឹងដល់ដៃគូ G7 និងអង្គការណាតូថា ការផ្ទុះមីស៊ីលនៅប៉ូឡូញទំនងជាបណ្តាលមកពីមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន
2 ឆ្នាំ មុន
អន្តរជាតិ៖ យោងតាមការស្រង់ប្រភពពីអង្គការណាតូបានអះអាងថា ប្រធានាធិបតីអាមេរិក Biden ជូនដំណឹងដល់ដៃគូ G7 និងអង្គការណាតូថា ការផ្ទុះប៉ូឡូញទំនងជាបណ្តាលមកពីមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។
គួររម្លឹកផងដែរថា មីស៊ីលមួយគ្រាប់បានធ្លាក់ចំភូមិ Przewodow ស្ថិតនៅភាគខាងកើតប្រទេសប៉ូឡូញ នៅចម្ងាយប្រហែ ល ៦គីឡូម៉ែត្រពី ព្រំដែនអ៊ុយក្រែន នៅម៉ោង៣៖៤០នាទីរសៀលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានផ្ដាច់ជីវិតមនុស្ស២នាក់៕RT