ជប៉ុនប្រកាសដាក់ទណ្ឌកម្មលើក្រុមបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងក្រុមហាម៉ាស ជាលើកដំបូង
អន្តរជាតិ៖ ប្រទេសជប៉ុន បានដាក់ទណ្ឌកម្មថ្មីលើក្រុមបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី ៣១ តុលា ២០២៣។
ទណ្ឌកម្មទាំងនោះ រួមមានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងក្រុមហ៊ុនដែលបានជួយផ្តល់មូលនិធិដល់ក្រុមហាម៉ាស ហើយស្របតាមទណ្ឌកម្មថ្មី ដែលបានប្រកាសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីដើមខែនេះ។
នេះគឺជាកញ្ចប់ទណ្ឌកម្មដំបូង ដែលប្រទេសជប៉ុន បានដាក់លើក្រុមហាម៉ាស ចាប់តាំងពីការផ្ទុះឡើងការវាយប្រហារដ៏សាហាវរបស់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ដែលអាជ្ញាធរអ៊ីស្រាអែល បាននិយាយថា បានសម្លាប់មនុស្សជាង ១.៤០០នាក់។
លើសពីនេះទៅទៀត បុគ្គលដែលរួមមានប្រតិបត្តិករហាម៉ាស Muhammad Ahmad 'Abd Al-Dayim Nasrallah និង Ayman Nofal ត្រូវបានបញ្ចូលថ្មីទៅក្នុងបញ្ជីឈ្មោះរបស់មនុស្ស និងអង្គការដែលត្រូវបានចាត់ទុកថា ជាភេរវករដោយប្រទេសជប៉ុន៕