តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសមន្ត្រីប្រទេសលោកខាងលិចមួយចំនួនដែលបានធ្វើ "កាយវិការសិទ្ធិមនុស្សក្លែងក្លាយ" ដោយ "បែងចែកអំពើភេរវកម្មទៅជាល្អ និងអាក្រក់"។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន Sky News នៅថ្ងៃទី០៥ ធ្នូ ២០២២។

លោក Kanaani បានធ្វើការកត់សម្គាល់បែបនេះនៅលើគណនី Twitter របស់គាត់ បន្ទាប់ពីការចេញផ្សាយរបស់សារព័ត៌មាន Sky News កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានសន្យាថា នឹងផ្តល់ឱ្យប៉ូលីសអង់គ្លេសនូវអំណាចថ្មី ដើម្បីទប់ស្កាត់ការតវ៉ាខុសច្បាប់។ 

លោក Kanaani បាននិយាយថា ការតវ៉ាជាសាធារណៈនៅចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា និងអូស្ត្រាលី គឺអាក្រក់ ហើយសមនឹងទទួលបានការឆ្លើយតបខ្លាំង ប៉ុន្តែកុបកម្មនៅក្នុងប្រទេសគោលដៅរបស់ពួកគេគឺល្អ ហើយសមនឹងទទួលបានការគាំទ្រ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ