ភ្នំពេញ៖ យោងតាមសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កីឡាករក្រុមជម្រើសជាតិកម្ពុជា ចំនួន ៦នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩។

បច្ចុប្បន្ន កីឡាករទាំង៦ រូបកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ១ ដែលរៀបចំដោយក្រសួងសុខាភិបាល។ កីឡាករទាំង៦ រួមមាន៖ គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា, ចាន់ វឌ្ឍនាកា, និង អៀន ពិសី ។

សហព័ន្ធបានបន្តថា ស្ថានភាពសុខភាពរបស់ពួកគេគឺធម្មតា ដោយសារស្ថានភាពជំងឺស្រាល ហើយសង្ឃឹមថា ពួកគាត់ នឹងជាសះស្បើយឆាប់ៗនេះ៕

សូមបញ្ជាក់ថា កម្ពុជា បានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ជើង ៣-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ