សេអ៊ូល៖ ប្រធានគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង លោក លីចេ មីយ៉ុង (Lee Jae-myung)ត្រូវបានវាយប្រហារក្នុងអំឡុង ពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែប៊ូសាន(Busan)ភាគខាងត្បូងនៅថ្ងៃអង្គារថ្ងៃទី២ខែមករានេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃទី០២ មករា ២០២៤។

លោក Lee ត្រូវបានចាក់ចំផ្នែកខាងឆ្វេងនៃកញ្ចឹងកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ខណៈកំពុងធ្វើដំណើរទៅកាន់ទីតាំងអាកាសយានដ្ឋានមួយកន្លែងដែលបានស្នើឡើងនៅទីក្រុងប៊ូសាន។ ជនវាយប្រហារត្រូវបានបង្ក្រាប និងចាប់ខ្លួននៅកន្លែងកើតហេតុ។

រូបថតព័ត៌មានដែលបានចេញផ្សាយបង្ហាញថា លោក Lee ដេកលើដីដោយបិទភ្នែក ហើយដៃរបស់មនុស្សផ្សេងទៀតនៅជុំវិញលោក កំពុងកាន់កន្សែងដៃទ្រករបស់លោក។ សារព័ត៌មានយ៉ុនហាប់ ដដែល បាននិយាយថាលោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ