តូត្យូ៖ នៅបាតសមុទ្រនៃកោះប៉ាស៊ីហ្វិក ដ៏ដាច់ស្រយាលមួយក្នុងទឹកដីរបស់ជប៉ុន ក្រុមអ្នកស្រាវជ្រាវទើបតែរកឃើញសារធាតុរ៉ែ ម៉ាងហ្គានីស (Manganese) ចំនួន២៣០លានតោន ដែលគ្រប់គ្រាន់សម្រាប់ជំរុញផែនការផលិតកម្ម ឡានអគ្គិសនី រហូតដល់ជាងមួយទសវត្សរ៍។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Yahoo នៅថ្ងៃទី២៩ មិថុនា ២០២៤។

អ្នកស្រាវជ្រាវបានប្រើប្រាស់ឧបករណ៍រុករករ៉ែនៅក្រោមបាតសមុទ្រនៃប្រជុំកោះ Minami-Torishima ក្នុងជម្រៅពីទឹក ចន្លោះពី ៥២០០ ទៅ ៥៧០០ម៉ែត្រ។ ពួកគេបានរកឃើញដុំរ៉ែ ម៉ាងហ្គានីស ដែលមានផ្ទុកថ្ម Cobalt និងថ្ម Nickel រាប់សិបម៉ឺនតោន ដែលអាចផលិតអាគុយ លីចូម-អ៊ីយ៉ុង សម្រាប់ឡានអគ្គិសនី។ ប្រជុំកោះ Minami-Torishima មានចម្ងាយជិត ២ពាន់គីឡូម៉ែត្រ ពីទីក្រុងតូក្យូ។

ពិភពលោកកំពុងប្រជែងគ្នា ដើម្បីប្រមូលលោហៈដ៏មានតម្លៃនេះសម្រាប់បង្កើតអាគុយឡានអគ្គិសនី ហើយ ការកឃើញនេះ អាចនាំឲ្យជប៉ុនមានប្រៀបជាងគេដាច់។ ជប៉ុនបានដើរថយក្រោយគូប្រជែងនានា លើពិភពលោក ក្នុងទីផ្សារថយន្តអគ្គិសនី។

កាលពីឆ្នាំ២០២៣ ក្នុងចំណោមរថយន្តថ្មីៗ ជប៉ុនលក់ឡានអគ្គិសនី ត្រឹមតែ ២.២% បើប្រៀបធៀបនឹងប្រទេសចិនវិញ លក់បានរហូតដល់ ២៥%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ