ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួង មហាផ្ទៃ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបាន រដ្ឋសភានីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ និងត្រូវបាន ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ស សុខា ជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជា ប្រមុខ ពិតជានឹងធ្វើឱ្យមាតុភូមិកម្ពុជាកាន់តែមានសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ 

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមប្រសិទ្ធពរ សូម ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត នាយករដ្ឋមន្ត្រី មានសុខភាពល្អបរិបូណ៌ ប្រាជ្ញាវាងវៃ ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបមើ ជាតិមាតុភូមិ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនដល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ