ឡុងដ៍៖ ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ (EBRD) បានបញ្ជាក់ថា ខ្លួនរំពឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកើនឡើងនៅឆ្នាំ ២០២៣ ដោយសារតែការហក់ឡើងតម្លៃប្រេង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ កញ្ញា ២០២៣។

ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ (EBRD) បានរំពឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងមានកំណើន ១.៥ភាគរយ បន្ទាប់ពីការព្យាករណ៍ពីការធ្លាក់ចុះ ១.៥ភាគរយ នៅក្នុងការប៉ាន់ស្មានដែលបានធ្វើឡើងកាលពីខែឧសភាកន្លងទៅ។

ធនាគារ EBRD បានគូសបញ្ជាក់ថា សម្រាប់ទស្សនវិស័យក្នុងឆ្នាំ ២០២៤វិញ សេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានព្យាករណ៍ថា នឹងមានកំណើនត្រឹម ១ភាគរយប៉ុណ្ណោះ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។

ដោយឡែក ធនាគារកណ្តាលរបស់រុស្ស៊ី ក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួននឹងកើនឡើងចន្លោះពី ១.៥ ទៅ ២.៥ភាគរយនៅឆ្នាំ ២០២៣នេះ ហើយនៅចន្លោះពី ០.៥ ទៅ ១.៥ភាគរយក្នុងឆ្នាំ ២០២៤ ខណៈដែលទីក្រុងមូស្គូជួបបញ្ហាកង្វះកម្លាំងពលកម្ម, សម្ពាធទណ្ឌកម្ម និងប្រាក់ចំណូលពីការនាំចេញធ្លាក់ចុះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ