អធិការបតីអាល្លឺម៉ង់ចុះទស្សនកិច្ចមជ្ឈមណ្ឌលអវកាសអឺរ៉ុប
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានចុះទស្សនកិច្ចមជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់របស់ទីភ្នាក់ងារអវកាសអឺរ៉ុបនៅក្នុងទីក្រុងខឹឡូន ដោយបានជួបពិភាក្សាជាមួយអវកាសយានិកអាល្លឺម៉ង់ Matthias Maurer និង Alexander Gerst។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ កញ្ញា ២០២៣។
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់ប្រទេសរបស់យើង សម្រាប់ទ្វីបអឺរ៉ុប សមត្ថភាពដែលយើងមាននៅក្នុងទីអវវអាកាស គឺមានសារៈសំខាន់បំផុត។
យើងត្រូវតែមានជំនាញបច្ចេកវិទ្យា យើងត្រូវតែអាចប្រើប្រាស់លទ្ធភាពរុករកតាមបែបវិទ្យាសាស្ត្រ ដើម្បីទទួលបានអត្ថប្រយោជន៍ពីឱកាសសេដ្ឋកិច្ច។ នោះហើយជាមូលហេតុ ដែលយើងនៅអាល្លឺម៉ង់ ផ្តោតសំខាន់លើការលើកកម្ពស់អវកាយានិក ហើយនេះក៏ជារឿងល្អនៅអឺរ៉ុបផងដែរ។
យ៉ាងណាមិញ អធិការបតីអាល្លឺម៉ង់រូបនេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងសិក្សារៀនអំពីបទពិសោធន៍នៅលើស្ថានីយ៍អវកាសអន្តរជាតិ ក្នុងមុខវិជ្ជាសម្ភារៈវិទ្យាសាស្ត្រ, វិទ្យាសាស្ត្រជីវិត, បច្ចេកវិទ្យា និងវិទ្យាសាស្ត្រក្រៅភព ព្រមទាំងអត្ថប្រយោជន៍របស់មុខវិជ្ជាទាំងអស់នេះផងដែរ៕RT