ឆេះរោងចក្រខ្សែភ្លើង ឃ្យុងស៊ីង តំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល
កណ្តាល ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស7NG ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នៅរោងចក្រខ្សែភ្លើង ឃ្យុងស៊ីង បណ្ដោយ១២០ម៉ែត្រទទឹង៨០ម៉ែត្រ បានឆេះរោងបាយកម្មករទំហំបណ្ដោយ៨០ម៉ែត្រនិងទទឹង១៥ម៉ែត ។
របាយការណ៍ពីសមត្ថកិច្ចបង្ហាញថា ករណីនេះបណ្ដាលអោយមានកម្មករម្នាក់ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង ខូចខាតសម្ភារៈមាន ម៉ាស៊ីនភ្លើងធំចំនួន១គ្រឿង ម៉ាស៊ីនស្កេនក្រយៅដៃ១៥គ្រឿង តុបាយ កៅអី និង កង្ហារ មួយចំនួន ។
ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូង និងមានកម្មករ-កម្មការនីសរុបចំនួន១៦៧៥នាក់ដែលកំពុងធ្វើការងារ ។
ការសន្និដ្ឋាន ជំហានដំបូង ដោយសារឆ្លងចរន្តអគ្គិសនីភ្លើងនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយ តែមិនឆេះដល់កន្លែងធ្វើការរបស់កម្មករឡើយ ។ ករណីនេះ បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល១គ្រឿងនិងរថយន្តទឹក 7NG ចំនួន២គ្រឿង ទើបរលត់ទាំងស្រុង ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ