ភ្នំពេញ ៖ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា ឡាវ និងថៃ នឹងបង្កើនកិច្ចសហការជាមួយកម្ពុជា ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ដែលជាបទល្មើសមួយមានចរិតដ៏ស្មុគស្មាញ។

នាឱកាសអនុញ្ញាតឲ្យ លោកស្រី Sarah Taylor ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងជឿជាក់ថា ភាគីទាំងពីរ នឹងខិតខំរកស្វែងរកនូវវិធី ក៏ដូចជាឱកាសក្នុងការបង្កើននូវកិច្ចសហប្របត្តិការលើវិស័យទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ រួមមាន៖ វិស័យសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេច ក៏បានថ្លែងអំណរគុណចំពោះ កាណាដា បានរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងការទទួលយកនូវជនភៀសខ្លួននៅកម្ពុជាទៅកាន់ប្រទេសកាណាដានៅក្នុងសម័យដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។

ជាការឆ្លើយតប លោកស្រី Sarah Taylor បានបង្ហាញគាំទ្រថា « នឹងខិតខំធ្វើយ៉ាងណាបង្កើនកិច្ចសហការលើការងារ ដ៏មានសារៈសំខាន់ទាំងពីរនេះសំដៅធ្វើយ៉ាងណាខិតខំរួមចំណែកទប់ស្កាត់នូវបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសគឺបទល្មើសគ្រឿងញៀន ដែលជាបទល្មើសមួយមានចរិតដ៏ស្មុគស្មាញ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ