រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០៨:១០នាទីព្រឹក ថៃ្ង សៅរ៏៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅចំនុចផ្ទះគ្មានលេខផ្លូវ១០០៣ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តដែលរងការឆាបឆេះនោះគឺម៉ាក Audi Q7 ផលិតឆ្នាំ២០១០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២AG ២០២២ ដែលមានមា្ចស់រថយន្តឈ្មោះ លឹម រ៏ត្នធី ភេទ ប្រុស អាយុ ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ អាជីករ។

យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មូលហេតុបណ្តាលឲ្យឆាបឆេះរថយន្តស៊េរីទំនើបនេះ គឺដោយសារឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត។ គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ឬរងរបួសនរណាឡើយ។ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ទៀតថា អាជ្ញាធរបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ០២ គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង០៤ម៉ែត្រគូប ហើយអគ្គិភ័យបានពន្លត់ចប់ នៅម៉ោង០៨:៣០នាទីព្រឹក នាថ្ងៃដដែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ