អាថែន៖ បុរសម្នាក់ត្រូវបានជួយសង្គ្រោះដោយកប៉ាល់ដឹកទំនិញ បន្ទាប់ពីទូកដឹកជនចំណាកស្រុកមួយមានមនុស្សចំនួន ៦៨ នាក់បានលិចនៅជិត Cape Kafireas កោះ Evia ប្រទេសក្រិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០២ វិច្ឆិកា ២០២២។

ការជួយសង្គ្រោះបុរស កាលពីនៅរសៀលថ្ងៃទី១ វិច្ឆិកា នាំឱ្យចំនួនអ្នកនៅរស់រានមានជីវិតសរុបកើនដល់១០នាក់ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រ Hellenic ។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើងតាំងពីព្រឹកថ្ងៃអង្គារ ក្នុងសមុទ្រ Aegean។ ឆ្មាំសមុទ្របាននិយាយថា គ្មានអ្នកនៅរស់រានមានជីវិតណាម្នាក់ពាក់អាវពោងការពារជីវិតទេ។

មេបញ្ជាការឆ្មាំសមុទ្រ លោក Nikos Kokkalas បានប្រាប់ទូរទស្សន៍ជាតិក្រិក ERT ថា ជនចំណាកស្រុកទាំងនោះមកពីប្រទេសអេហ្ស៊ីប អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។ លោកបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយខ្យល់បក់ខ្លាំង។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ