មូស្គូ៖ អាជ្ញាធរសន្តិសុខរុស្ស៊ីបានឃុំខ្លួនមនុស្សជាង 100 នាក់ ដែលគាំទ្រមេដឹកនាំគណបក្សប្រឆាំងដែលជាប់គុកលោក Alexei Navalny បន្ទាប់ពីពួកគេបានដើរតាមផ្លូវកាលពីថ្ងៃអាទិត្យដើម្បីអំពាវនាវឱ្យមានការដោះលែង លោក Navalny។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៣។

បាតុកម្មដែលប្រារព្ធធ្វើក្នុងថ្ងៃខួបកំណើត Navalny អាយុ៤៧ឆ្នាំ គឺជាការឆ្លើយតបនឹងការអំពាវនាវពីក្រុមគាំទ្ររបស់គាត់។ បាតុករបានកាន់ស្លាកសញ្ញាទាមទារសេរីភាពនៃការរិះគន់ លោកប្រធានាធិបតី Vladimir Putin។

យោងតាមក្រុមសិទ្ធិមនុស្សរុស្ស៊ី មនុស្សជាង 100 នាក់ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងចំនួន 24 រួមទាំងរដ្ឋធានីផងដែរ គិតត្រឹមពាក់កណ្តាលអធ្រាត្រម៉ោងនៅទីក្រុងម៉ូស្គូ។

យ៉ាងណាមិញ លោក Navalny បានថ្កោលទោសយ៉ាងខ្លាំងចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងជំរុញឱ្យមានការដកទ័ពរុស្ស៊ីជាបន្ទាន់ និងការផ្លាស់ប្តូររដ្ឋាភិបាល៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ