ឥណ្ឌា៖ មនុស្សចំនួន ៩៨នាក់ បានស្លាប់ដោយសារតែអាកាសធាតុក្ដៅខ្លាំង នៅក្នុងរដ្ឋ Uttar Pradesh និង Bihar របស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន India Today នៅថ្ងៃទី ១៩ មិថុនា ២០២៣។

មនុស្ស ៥៤នាក់ បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh ខណៈ ៤៤នាក់ទៀត នៅឯរដ្ឋជិតខាង Bihar ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ខណៈដែលរដ្ឋកំពុងក្តៅនៅក្រោមកំដៅខ្លាំង។

អាជ្ញាធរឧតុនិយមរបស់ប្រទេសឥណ្ឌា បាននិយាយនៅក្នុងរបាយការណ៍ថា សីតុណ្ហភាពបានឡើងខ្ពស់លើសពី ៤០អង្សាសេ នៅក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar ក៏ដូចជារដ្ឋផ្សេងទៀតនៅក្នុងប្រទេសនេះ។

គួរបញ្ជាក់ផងដែរថា រលកកម្ដៅកាន់តែក្ដៅខ្លាំង ទំនងជាបន្តលើប្រទេសឥណ្ឌាខាងកើត ភាគកណ្ដាលភាគខាងកើត និងឧបទ្វីបភាគខាងកើត ក្នុងអំឡុងពេល ៣ ទៅ៤ថ្ងៃខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ