កប៉ាល់ដឹកប្រេងរបស់ឥណ្ឌូនេស៊ី បានឆាបឆេះនៅតំបន់ West Nusa បណ្តាលឲ្យនាវឹក៣នាក់ បាត់ខ្លួន និង១៤នាក់ ត្រូវបានជួយសង្គ្រោះ
ហ្សាការតា៖ អ្នកជួយសង្គ្រោះម្នាក់បាននិយាយថា មនុស្ស៣នាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកប្រេងមួយគ្រឿងបានឆេះនៅឆ្នេរសមុទ្រនៃខេត្ត West Nusa Tenggara របស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី ២៨ មីនា ២០២៣។
លោក Wahyu Efendi ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្ត បាននិយាយថា នាវានេះត្រូវបានដំណើរការដោយក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌូនេស៊ី PT Pertamina ហើយឧបទ្ទវហេតុនេះបានកើតឡើងនៅក្រៅឆ្នេរសមុទ្រនៃកន្លែងស្តុកប្រេងរបស់ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុង Mataram នៃខេត្ត។
យ៉ាងណាមិញ លោក Wahyu Efendi បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួតាមទូរស័ព្ទថា “យើងបានទទួលព័ត៌មានអំពីឧបទ្ទវហេតុនេះ នៅម៉ោង៣ និង៤០នាទីរសៀល ម៉ោងក្នុងស្រុក ។ មានមនុស្សចំនួន១៧នាក់នៅលើនាវានោះ ហើយ១៤នាក់ត្រូវបាន ជួយសង្គ្រោះ ប៉ុន្តែ៣នាក់ផ្សេងទៀតនៅតែបាត់ខ្លួន” ៕