បរទេស៖ ប្រទេសរុស្ស៊ីបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែនជំរុញសមាជិកឲ្យរារាំងចំណាត់ការនេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី ០២ មេសា ២០២៣។

សមាជិកនីមួយៗ របស់ក្រុមប្រឹក្សានេះ ត្រូវកាន់តំណែងជាប្រធាននេះរយៈពេល ១ខែ តាមគោលការប្ដូរវេន។ ប្រទេសរុស្ស៊ី បានធ្វើជាប្រធានចុងក្រោយកាលពីខែកុម្ភៈឆ្នាំ ២០២២។ នៅខែដែលប្រទេសនេះបានបើកការវាយលុកពេញបន្ទុកលើអ៊ុយក្រែន។

មានន័យថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងត្រូវបានដឹកនាំដោយប្រទេសមួយដែលប្រធានាធិបតីរបស់ខ្លួន គឺជាបុគ្គដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្រ្គាម។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមិនមែនជាស្ថាប័នរបស់អង្គការសហប្រជាជាតិ បានចេញដីការចាប់ខ្លួនលោក Vladimir Putin កាលពីខែមុន។

ទោះបីជាមានការរិះគន់ពីអ៊ុយក្រែន សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនអាចរារាំងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានេះមិនឲ្យកាន់តួនាទីជាប្រធានបានឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ