មានករណីដើរជាន់មីនផ្ទុះ១ករណី នៅចម្ការដំឡូងជើងភ្នំ ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់
1 ឆ្នាំ មុន
ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ មានករណីដើរជាន់មីនផ្ទុះ១ករណី នៅចម្ការដំឡូងជើងភ្នំ ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបណ្តាលឱ្យបុរសឈ្មោះ គិន សាវី អាយុ៣៤ឆ្នាំ ភេទប្រុស បានរងរបួសជើង។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំចូលរុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីននិងសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់ទាំងនោះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕