ប៉េកាំង៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ប្រទេសចិន នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រទេសនេះរំពឹងថា នឹងរក្សាបាននូវកំណើនស្ថិរភាព និងមើលឃើញការងើបឡើងវិញយ៉ាងខ្លាំងនៃការប្រើប្រាស់ឯកជន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៣។

នៅក្នុងការចេញផ្សាយខែឧសភារបស់ខ្លួននៃទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក IMF បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជានឹងកើនឡើង ៥,២ ភាគរយនៅឆ្នាំនេះ កើនឡើង ០,៨ភាគរយពីការព្យាករណ៍ពីមុនរបស់ខ្លួននៅក្នុងខែតុលាឆ្នាំមុន។

យោងតាមលោក Srinivasan បានឱ្យដឹងថា ការរីករាលដាលទៅកាន់តំបន់អាស៊ីផ្សេងទៀតពីការប្រើប្រាស់ខ្ពស់នៅក្នុងប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំធំជាងការលេចធ្លាយពីកត្តាជំរុញកំណើនផ្សេងទៀត ដូចជាការវិនិយោគ។

IMF បានបន្ថែមថា កំណើននៅក្នុងតំបន់ត្រូវបានព្យាករណ៍ថានឹងឈានដល់ ៤,៦ភាគរយ ហើយតំបន់នេះត្រូវបានគេរំពឹងថានឹងរួមចំណែកជិត ៧០ ភាគរយនៃកំណើនពិភពលោកក្នុងឆ្នាំ២០២៣ ដោយបន្ថែមថាប្រទេសចិនតែមួយគត់នឹងរួមចំណែក ៣៤,៩ភាគរយនៃកំណើនពិភពលោកនៅឆ្នាំនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ