បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin ត្រូវបានគេដឹងថា បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅលើស្ពានក្នុងតំបន់ Crimea ដែលជាស្ពានបានទទួល រងការវាយប្រហារដោយដ្រូន របស់អ៊ុយក្រែននាពេលកន្លងមក និងបានជួបជាមួយនឹងក្រុមកម្មករសំណង់ ព្រមទាំងបានបើកបររថយន្តដោយខ្លួនឯង ទៅកាន់ទីតាំងរងការបំផ្លិចបំផ្លាញនោះទៀតផង។នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៦ ធ្នូ ២០២២។

រុស្សីបានហៅការវាយប្រហារ មកលើទីតាំងស្ពានដ៏សំខាន់ ដែលតភ្ជាប់រវាងដែនដី របស់រុស្សីទៅកាន់តំបន់ Crimea លើកនោះថា គឺជាផែនការភេវរកម្មហើយហេតុការណ៍នេះ បានកើតឡើងតាំងតែពីដើមខែតុលាមកម្ល៉េះ ខណៈដែលបច្ចុប្បន្នរុស្សី កំពុងបន្តជួសជុលវានៅឡើយ។

លោក Putin បានបើកបររថយន្តដោយខ្លួនឯង ទៅដល់ទីតាំងរងការវាយប្រហារមួយ ក្នុងចំណោមទីតាំងទាំង៤ ដែលទីតាំងខ្លះគឺបានបាក់ដាច់ធ្លាក់ចូល ទៅក្នុងសមុទ្រផងដែរ។

គួររម្លឹកផងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូតែងតែ បានស្តីបន្ទោសរដ្ឋាភិបាលទីក្រុងគៀវថា គឺជាអ្នករៀបចំផែនការពីក្រោយការ វាយប្រហារមកលើស្ពាន Crimea៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ