ចិន៖ លោក ពូទីន ដែលប្រឈមមុខនឹងភាពឯកោអន្តរជាតិដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានទទួលការអញ្ជើញពីប្រទេសប្រទេសថៃ និងវៀតណាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Moscow Times នៅថ្ងៃទី ១៩ តុលា ២០២៣។

ប្រទេសវៀតណាមដែលមានទំនាក់ទំនងយូរអង្វែងជាមួយរុស្ស៊ីដែលមានតាំងពីសម័យសហភាពសូវៀតបានអញ្ជើញលោកពូទីនទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រីថៃលោក ស្រេតថាថាវីស៊ីន បានបន្តការអញ្ជើញជាផ្លូវការមួយទៅកាន់លោក ពូទីន សម្រាប់ដំណើរទស្សនកិច្ចនៅឆ្នាំខាងមុខ ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង។ 

លោកពូទីនបានសម្តែងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃពាណិជ្ជកម្មទ្វេភាគីដោយសារតែស្ថានការណ៍អន្តរជាតិដែលកំពុង ។ គួរកត់សម្គាល់ថា ជនជាតិរុស្សីជាងមួយលាននាក់បានមកលេងប្រទេសថៃក្នុងឆ្នាំនេះ។ ប្រទេសថៃក៏បានពន្យារការរៀបចំទិដ្ឋាការសម្រាប់ជនជាតិរុស្សី ដោយអនុញ្ញាតឱ្យចូលទស្សនារហូតដល់បីខែ ដែលជាការកើនឡើងពីការកំណត់រយៈពេល 30 ថ្ងៃមុន។

គួររំលឹកថា ប្រទេសថៃ រួមជាមួយនឹងចិន និងឥណ្ឌា បានដកខ្លួនចេញពីការបោះឆ្នោតមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំមុន ដែលបានថ្កោលទោសរុស្ស៊ី៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ