អន្តរជាតិ៖ គិតមកទល់ពេលនេះ យ៉ាងហោចណាស់មានអ្នកជំងឺសរុបប្រមាណ ២០នាក់ ក្នុងនោះ មនុស្ស២១០,០០០នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និង ស្លាប់ ១៣,០០០នាក់ ដោយសារជំងឺគ្រុនផ្តាសាយនៅទូទាំងសហរដ្ឋអាមេរិកក្នុងរដូវរងានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី ០២ មករា ២០២៣។

ករណីស្លាប់របស់កុមារដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយចំនួន ១៤នាក់ត្រូវបានរាយការណ៍នៅសប្តាហ៍មុន ហើយគិតមកទល់ពេលនេះ តួលេខកុមារស្លាប់សរុបកើនឡើងដល់៦១នាក់ហើយក្នុងរដូវរងានេះ។ 

ទន្ទឹមគ្នា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានជំរុញឱ្យសាធារណៈជនត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំ ដើម្បីការពារការឆ្លង និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ