ព្យុងយ៉ាង៖ យោធាកូរ៉េខាងត្បូងនិយាយថា ក្នុងថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ដែលនេះជាការបាញ់សាកល្បងសព្វាវុធចុងក្រោយបំផុតក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៤ កុម្ភ: ២០២៣។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់យើងចាប់បានសញ្ញា នៃការធ្វើតេស្តបាញ់សាកល្បងមីស៊ីលនៅម៉ោងប្រហែល ៩ព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចូលក្នុងដែនទឹកភាគភាគឦសាននៃទីក្រុង Wonsan ខណៈដែលអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលម្អិត។

ការបាញ់សាកល្បងមីស៊ីលគ្រូសនៅព្រឹកថ្ងៃពុធនេះ គឺជាការបាញ់មីស៊ីលគ្រូសលើកទី៥ហើយរបស់កូរ៉េខាងជើងក្នុងឆ្នាំ២០២៤ បន្ទាប់ពីលោក គីម ជុងអ៊ុន ប្ដេជ្ញាបន្តអភិវឌ្ឍសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លា និងបញ្ជាឱ្យយោធារបស់លោក ពង្រឹងការត្រៀមលក្ខណៈធ្វើសង្រ្គាម។

ក្រុមអ្នកជំនាញជឿជាក់ថា ការដែលកូរ៉េខាងជើងខិតខំពន្លឿនការផលិតមីស៊ីល និងធ្វើតេស្តសមត្ថភាពមីស៊ីលគ្រូសនេះ មានគោលបំណងធំ គឺដើម្បីពង្រឹងសមត្ថភាពមីស៊ីលគ្រូសនេះឱ្យកាន់តែខ្លាំងក្លា ដែលអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ។ បើដូច្នេះមែន វាជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះសន្តិសុខជាតិរបស់កូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា មីស៊ីលគ្រូសដែលដំណើរការដោយម៉ាស៊ីនយន្តហោះ ជាប្រភេទមីស៊ីលហោះទាបៗពីលើទឹកសមុទ្ទ ឬពីលើដី។ ដូច្នេះ ប្រព័ន្ធរ៉ាដារបស់សត្រូវ ពិបាកនឹងតាមចាប់រូបភាពរបស់មីស៊ីលនេះ ជាពិសេសពិបាកបាញ់ទម្លាក់។ មីស៊ីល Hwasal ជាភាសាកូរ៉េមានន័យថា គ្រាប់ព្រួញ ហើយមីស៊ីល Pulhwasal ជាភាសាកូរ៉េមានន័យថា គ្រាប់ព្រួញភ្លើង៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ