អន្តរជាតិ៖ រដ្ឋាភិបាលអ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោនថា ខ្លួនមានបំណងសាងសង់ផ្ទះតាំងទីលំនៅថ្មីរបស់ជនជាតិជ្វីហ្វរាប់ពាន់ខ្នងនៅតំបន់ West Bank ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Axios នៅថ្ងៃទី ១៣ មិថុនា ២០២៣។

មន្ត្រីអ៊ីស្រាអែលដែលមិនបញ្ចេញឈ្មោះម្នាក់តាមសេចក្តីរាយការណ៍បានប្រាប់សារព័ត៌មាន Axios ថាចំនួនផ្ទះដែលត្រូវបានអនុម័ត មានប្រហែល 4,000ខ្នង។

ដោយឡែក រដ្ឋបាល លោក Biden មិនពេញចិត្តនឹង កំពុងព្យាយាមដាក់សម្ពាធដល់រដ្ឋាភិបាលអ៊ីស្រាអែលឱ្យពន្យារពេលការប្រកាសពង្រីកតាំងទីលំនៅ ឬយ៉ាងហោចណាស់កាត់បន្ថយចំនួនផ្ទះដែលបានគ្រោងទុក។

គួរបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងសហគមន៍អន្តរជាតិជាច្រើន បានប្រឆាំងវត្តមាន ក្នុងការអភិវឌ្ឍន៍សហគមន៍ជ្វីហ្វនៅតំបន់ West Bank៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ