សិង្ហបុរី៖ ឧបនាយករដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ឡឺរ៉េន វ៉ុង បាននិយាយថា ទំនាក់ទំនងអាមេរិក-ចិន គឺជាគន្លឹះនៃសន្តិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ី និងពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៤ វិចិ្ឆកា ២០២២៕

ថ្លែងនៅក្នុងសន្និសីទអាស៊ីប៉ាស៊ីហ្វិកនៃធុរកិច្ចអាល្លឺម៉ង់ (APK) លើកទី 17 លោក Wong បានកត់សម្គាល់ថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការលុបបំបាត់ការជឿទុកចិត្តជាយុទ្ធសាស្រ្តកំពុងផ្លាស់ប្តូរពិភពលោកឡើងវិញ។

លោកបានបន្ថែមថា “ទីបំផុត គន្លឹះនៃសន្តិភាព ស្ថិរភាពនៅអាស៊ី និងពិភពលោក គឺជាស្ថានភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ មហាអំណាចទាំងពីរមានផលប្រយោជន៍ស្របច្បាប់នៅទូទាំងអាស៊ី៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ