ហាណូយ៖ ភាពត្រជាក់បានមកដល់តំបន់ភាគខាងជើងប្រទេសវៀតណាម ដែលនាំឱ្យសីតុណ្ហភាពទាបបំផុតនៅទីក្រុងហាណូយធ្លាក់ចុះដល់ ២១អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន VNexpress នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ដោយសារឥទ្ធិពលនៃខ្យល់ត្រជាក់ និងខ្យល់បក់ពីកម្ពស់ខ្ពស់ តំបន់ភាគឦសានប្រទេសវៀតណាម រួមទាំងទីក្រុងហាណូយ នឹងមានភ្លៀងធ្លាក់ចន្លោះពី១៦ ទៅ ១០០ មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង។ ភ្លៀងនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងអូសបន្លាយរយៈពេល ២ទៅ៣ថ្ងៃ ជាមួយនឹងហានិភ័យនៃទឹកជំនន់ និងសំណឹកនៅតំបន់មួយចំនួន។

រដូវរងាបានមកដល់ភាគខាងជើងប្រទេសវៀតណាមតាំងពីដើមខែនេះ ប៉ុន្តែសីតុណ្ហភាពនៅតែឡើងខ្ពស់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទីក្រុងហាណូយបានកត់ត្រាសីតុណ្ហភាពក្នុងចន្លោះពី ២២ ទៅ ៣០ដឺក្រេ។

អ្នកឧតុនិយមបាននិយាយថា រដូវរងាឆ្នាំនេះអាចនឹងឃើញសីតុណ្ហភាព ខ្ពស់ជាងឆ្នាំមុនៗ ជាមធ្យមប្រហែល ០.៥ ទៅ ១ដឺក្រេ ។ ពេលវេលាត្រជាក់ធំដំបូងគួរតែបង្ហាញនៅពាក់កណ្តាលចុងខែធ្នូ ក្នុងខែមករា និងពាក់កណ្តាលខែកុម្ភៈ ឆ្នាំក្រោយ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ