ស្វីស៖ ការរារាំងរុស្សីពីការចូលរួមក្នុងកីឡាជាក្រុម រួមទាំងបាល់ទាត់ និងបាល់ទះ គឺជាជម្រើសមួយដែលត្រូវបានពិភាក្សាដោយកីឡាអូឡាំពិកពិភពលោក IOC ក្នុងអំឡុងពេលកិច្ចប្រជុំថ្ងៃទី ២៨-៣០ ខែមីនា នៅទីក្រុង Lausane ប្រទេសស្វីស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន vnexpress នៅថ្ងៃទី ០១ មេសា ២០២៣។

IOC ក៏កំពុងពិចារណាលើការហាមឃាត់អត្តពលិករុស្ស៊ីដែល “ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម” ក៏ដូចជាអ្នកដែលគាំទ្រយ៉ាងសកម្មជម្លោះក្នុងប្រទេសអ៊ុយក្រែន និងមានទំនាក់ទំនងនឹងយោធា។ ទាក់ទងនឹងសំលៀកបំពាក់ចាប់ពីឆ្នាំ ២០២៣ IOC បានចាប់ផ្តើមរឹតបន្តឹងបទប្បញ្ញត្តិសម្រាប់អត្តពលិករុស្ស៊ី។ 

បម្រាមនេះរួមមានផ្លាកសញ្ញារុស្ស៊ីលើសម្លៀកបំពាក់ ទង់ជាតិរុស្ស៊ី និងភ្លេងជាតិ។ ការហាមប្រាមកីឡាជាក្រុមអាចជាការប៉ះទង្គិចដល់កីឡារុស្ស៊ី ក្នុងនាមជាអព្យាក្រឹត ដែលក្រុមបាល់ទះនារីរុស្ស៊ីបានឈ្នះមេដាយប្រាក់មួយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២១។

ស្ថាប័នកីឡាភាគច្រើននៅតែដាក់បម្រាមរយៈពេលមួយឆ្នាំលើប្រទេសរុស្ស៊ី និងបេឡារុស្ស ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ ការហាមឃាត់នេះត្រូវបានណែនាំដោយ IOC សម្រាប់សុវត្ថិភាពរបស់អត្តពលិក។

គួរបញ្ជាក់ផងដែលថា កីឡាអូឡាំពិកឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤។ ការប្រកួតនេះរួមមាន៣២៩ព្រឹត្តិការណ៍ក្នុង៣២ប្រភេទកីឡា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ