បរទេស៖ វៀតណាមជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ។

ក្រុមជម្រើសជាតិក្បែរខាងកម្ពុជាមួយនេះបញ្ចប់ក្នុងលេខ២ពូល G ក្រោយចាញ់ អេមីរ៉ាតអារ៉ាប់រួម ៣ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី១៥ ខែមិថុនា។ 

ការប្រកួតជម្រុះជុំទី២ប្រចាំទ្វីបអាស៊ីត្រូវបានបញ្ចប់ជាស្ថាពរ ហើយក្រុមលេខ១តាមពូលមាន ៖ ស៊ីរី, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត, កាតា, ជប៉ុន, អេមីរ៉ាតអារ៉ាប់រួម និងកូរ៉េខាងត្បូង។ ក្រុមលេខ២ល្អទាំង៥ មាន ៖ ចិន, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។

គួរបញ្ជាក់ថា ការចាប់ពូលវគ្គជម្រុះជុំទី៣ គឺនៅថ្ងៃទី០១ ខែកក្កដា និងប្រកួតទី១ គឺថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។ ការប្រកួតជុំទី៣ មាន២ពូល ដោយមួយពូលមាន៦ក្រុម។ សម្រាប់កាតាដែលជាម្ចាស់ផ្ទះ FIFA World Cup 2022 លែងជម្រុះជុំទី៣ទៀតហើយ ដោយពួកគេរង់ចាំជុំចុងក្រោយតែម្ដង (Final Round)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ