(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១៤ តុលានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រោយពីរសៀលថ្ងៃម្សិលមិញនេះ សម្តេចក្រឡាហោម បានអញ្ជើញទៅប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពតថ្មី គឺ លោក ម៉ៅ ធនិន ជំនួសលោក ជាវ តាយ។

សូមជំរាបថា លោក ជាវ តាយ អតីតអភិបាលខេត្តកំពត បានចូលកាន់តំណែង ជាអភិបាលខេត្ត រយៈពេល ៤ឆ្នាំមកហើយ ដោយចាប់ពីឆ្នាំ ២០១៧មក ដោយលោកត្រូវផ្ទេរ ទៅកាន់តំណែងជាអភិបាល ខេត្តពោធិ៍សាត់វិញ ចាប់ពីព្រឹកថ្ងៃទី១៤តុលានេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ