ភ្នំពេញ ៖ «មុននេះបន្តិច តារាចំរៀងផលិតកម្មហង្សមាស កញ្ញា វី ឌីណែត បានបញ្ជាក់មកខ្ញុំ ថា គាត់បានធ្វើតេស្ត «វិជ្ជមានកូវីដ-១៩» សូមអំពាវនាវបងប្អូនសិល្បករ សិល្បការិនី ដែលបានពាក់ព័ន្ធនឹងកញ្ញា សូមមេត្តាធ្វើទៅធ្វើតេស្តរកជំងឺកូវីដ-១៩ជាបន្ទាន់» ។
នេះបើតាមខ្លឹមសាររបស់លោក ហេង ឡុង បង្ហាញតាមបណ្តាញសង្គម Facebook នាវេលាថ្ងៃត្រង់ទី១០ ខែមីនា ឆ្នាំ២០២១ នេះ ។
សូមចូលរួមអនុវត្ត «៣កុំ ៣ការពារ» តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ៕