កោះកុង៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣:២០នាទី រសៀលនៅចំណុចផ្សារចាស់ស្ថិតនៅភូមិ១ សង្កាត់ដងទង់ មានករណីហឹង្សា ដោយអាវុធខ្លី (កា 54 លេខ ៣៩៤៤ ១៩៥២)។

យោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សោម សារឿន ភេទប្រុស អាយុ ៥៧ឆ្នាំជនជាតិខ្មែរមុខរបរជាទាហានចូលនិវត្តន៍ រស់នៅចំណុចកើតហេតុខាងលើ ដោយបានប្រើអាវុធខ្លីបាញ់លើជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់ដងទង់ មុខរបរនេសាទ ឲ្យរងរបួស២ កន្លែងលើពោះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកោះកុង ហើយករណីនេះកើតឡើងដោយមូលហេតុ ភ្លើងប្រចណ្ឌ និងជនរងគ្រោះដែលត្រូវជាដន្លងយកប្រពន្ធរបស់ខ្លួន។ 

តាមការបញ្ជាក់ ពីក្រុមសមត្ថកិច្ច បង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកោះកុង បញ្ជាក់ថា ចាប់តាំងពីពេលកើតហេតុរហូតដល់ម៉ោង១៧:០០នាទី ទើបជនសង្ស័យព្រមប្រគល់ខ្លួន និងអាវុធ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ