(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៧៨នាក់, អ្នកជំងឺចំនួន៦០៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។

ដោយឡែក ករណីឆ្លងថ្មី ៩៧៨នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៨៩៧នាក់ នឹងអ្នកដំណើរពីបរទេស ៨១នាក់។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១២,៦៥១នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន១០២,៨២៧នាក់ នឹងស្លាប់សរុបចំនួន២,៣១៩នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ