មិនធម្មតា ! រកឃើញដង្កូវជាង១០០ក្បាល នៅក្នុងច្រមុះអ្នកជំងឺម្នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង
4 ឆ្នាំ មុន
ភ្នំពេញ៖ យោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះSambo Hengបានបង្ហោះខ្លឹមសារខ្លីដោយភ្ជាប់រូបភាពនិងវីដេអូនោះថា រកឃើញដង្កូវជាង១០០ក្បាលនៅក្នុងច្រមុះអ្នកជំងឺម្នាក់ សូមប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យដោយរស់នៅស្អាតនិងបរិភោគស្អាត៕
បើតាមការបញ្ជាក់ពីប្រភពករណីនេះ គឺបានកើតឡើងក្រោយពេលអ្នកជំងឺម្នាក់បានមកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ប៉ុន្តែមិនបានបង្ហាញឈ្មោះអ្នកម្នាក់ជំងឺនោះទេ។