ភ្នំពេញ៖ បើយោងតាមគណនីហ្វេកប៊ុក Choeng Chanthea នារសៀល ថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២១ នេះ បានបង្ហោះសារយ៉ាងខ្លីមួយថា អារម្មណ៍ពេលនេះ» ដោយបានភ្ជាប់ជាមួយរូបភាពមួយចំនួន អំពីសកម្មភាពបងប្អូនប្រជាពលរដ្ឋខ្មែរយើង បាននាំគ្នាសម្រុកទៅទិញស្បៀងអាហារ និង របស់ប្រើប្រាស់ផ្សេងៗ នៅផ្សារទំនើបម៉ាក្រូ។
យ៉ាងណាមិញ បើមើលតាមរូបភាពឃើញប្រជាពលរដ្ឋសម្រុកទិញស្បៀងអាហារ របស់របរ និងសម្ភារផ្សេងៗ បានធ្វើអោយមហាជនអ្នកលេងបណ្ដាញសង្គម មួយចំនួនបានលើកឡើង អំពីការព្រួយបារម្ភខ្លាចមានបញ្ហាណាមួយកើតឡើង ខណៈមានមនុស្សជាច្រើននៅកន្លែងតែមួយ។