នៅទីបំផុត! នាវិក ៥៣នាក់ នៅក្នុងនាវាមុជទឹកដែលបាត់ខ្លួន ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ប្រកាសបានស្លាប់បាត់បង់ជីវិតអស់ហើយ ក្រោយប្រទះឃើញបំណែកខ្ចាត់ខ្ចាយនៅលើផ្ទៃសមុទ្រ
(ហ្សាកាតា)៖ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា នាវាមុជទឹកឥណ្ឌូនេស៊ីដែលបាត់ដំណឹងកាលពីដើមសប្តាហ៍នេះ ត្រូវបានគេប្រទះឃើញបំណែកខ្ចាត់ខ្ចាយនៅលើផ្ទៃសមុទ្រក្នុងដែនទឹក នៃកោះបាលី ខណៈដែលនាវិកទាំង ៥៣នាក់នៅក្នុងនាវានោះបានស្លាប់បាត់បង់ជីវិតទាំងអស់។
អគ្គមេបញ្ជាការកងទ័ពអាកាសឥណ្ឌូនេស៊ីលោកហាម៉ាត់ហាជីនតាតូបានបានបញ្ជាក់ថាថាបំណែកនៃនាវាមុជទឹករបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ីដែលបានបាត់ខ្លួនចាប់តាំងពីថ្ងៃពុធត្រូវបានរកឃើញនៅជាយសមុទ្រ ហើយនាវិក ៥៣ នាក់ត្រូវបានបានស្លាប់ទាំងអស់។
លោកបាននិយាយថា“ យើងបានរកឃើញនិងបញ្ជាក់ពីរូបភាពនៃផ្នែកនាវាមុជទឹកណាងហ្គាឡាដូចជាចង្កូតផ្តេកយុថ្ការាងកាយខាងក្រៅដៃចង្កូតបញ្ឈរនិងផ្នែកនាវាមុជទឹកដទៃទៀតដូចជាឈុតសុវត្ថិភាពសម្រាប់នាវិក”។
គួរបញ្ជាក់ថា នាវាមុជទឹកខាងលើ បានដាច់ការទាក់ទង កំឡុងការហ្វឹកហ្វឺនមួយ ក្រោយពេលសុំការអនុញ្ញាតមុជចូលជ្រៅទៅក្នុងទឹក នៅម្តុំដែនទឹកភាគខាងជើងកោះបាលី ជាមួយនាវិកសរុប ៥៣នាក់នៅក្នុងនោះ។