នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅក្នុងអត្ថបទចុះផ្សាយកាលពីពេលថ្មីៗក្នុងទំព័រហ្វេសប៊ុកផេក នាយកដ្ឋានព័ត៌មានវិទ្យា បានជម្រាបជូនអំពីយុទ្ធសាស្ត្រនៃសេដ្ឋកិច្ចឌីជីថល របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះសង្កេតឃើញថាមានកិច្ចការងារជាច្រើនដែលកម្ពុជាត្រូវការបំពេញ និងចូលរួមពីភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីឲ្យសម្រេចបាននូវការអនុវត្តប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។
កិច្ចការងារដែលគួរយកចិត្តទុកដាក់ គឺការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការក្នុងការអនុវត្តយន្តការនានាដែលបានដាក់ចេញក្នុងផែនការសកម្មភាព រួមទាំងធនធានមនុស្សក្នុងការបំពេញកិច្ចការងារផ្សេងៗ ក្នុងចរន្តសេដ្ឋកិច្ចឌីជីថល។
ដូច្នេះហើយយុវជនកម្ពុជា កំពុងទទួលយកនូវចំណេះដឹងថ្មីៗអំពីបច្ចេកវិទ្យា ក្នុងគោលបំណងពង្រីកពុទ្ធិចំណេះជំនាញ និងចំណេះដឹងទូទៅ ដើម្បីឲ្យដើរទាន់បរិបទនៃសង្គមបច្ចេកវិទ្យាក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ផងដែរ។
ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារការងារ និងចូលរួមអភិវឌ្ឍជាតិ យុវជនកម្ពុជាគប្បី៖
- បន្តខិតខំពង្រឹង និងក្រេបជញ្ជក់ចំណេះដឹងមូលដ្ឋាន (ថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា)
- បន្តខិតខំពង្រឹងចំណេះដឹងជំនាញវិជ្ជាជីវៈ ឯកទេស បន្តអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជួសជុលចំណុចខ្វះខាត (បទពិសោធន៍)
- បន្តខិតខំសិក្សាពង្រឹងចំណេះដឹងភាសាបរទេស (តួយ៉ាង ភាសាអង់គ្លេស។ល។)
- បន្តចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍
- បន្តប្រកាន់យកនូវសេចក្តីថ្លៃថ្នូរ សីលធម៌ សុជីវធម៌ សាមគ្គីភាព ក្នុងការប្រតិបត្តិក្នុងគ្រួសារ សហគមន៍ និងប្រទេសជាតិ
-ប្រកាន់ទំលាប់អាន ទំលាប់សិក្សាស្រាវជ្រាវ និងទំលាប់ចែករំលែក។
#DigitalYouth #DigitalPeople #DigitalEconomy #Community #ITDepartment #MoI