ស្នងការរាជធានីភ្នំពេញធ្វើការបំភ្លឺរបស់គណនីហ្វេសបុកមួយបានចុះផ្សាយថា « ដេីរចាក់សោរកង់រថយន្តចតលេីចិញ្ចេីមផ្លូវ តែតាមមេីលរថយន្តខ្លះគេចតហួសផ្លូវ ហេីយហេតុអ្វីក៏ចាក់ដែរ? អត់យល់ »
ក្រុមការងារប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សូមធ្វេីការបកស្រាយជូនសាធារណ:ជនឲ្យបានជ្រាបថា បានជារថយន្តទាំងអស់ដែលចតផុតទៅខាងលើចិញ្ចើមហើយបែរជាត្រូវចាក់សោរកង់ទៀត អធិការនគរបាលខណ្ឌទួលគោក សូមធ្វេីការបញ្ជាក់ជូនដូច្នេះថា « ការចតរបស់ពួកគាត់ គឺជាការចតខុសច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: » ដូចជា៖
១- ចតបញ្ចាស់ទិសចរាចរណ៍
២-ចតលើផ្លូវសាធារណ:សម្រាប់ធ្វើចរាចរណ៍
៣-ចិញ្ចើមផ្លូវសម្រាប់ជនថ្មើរជើងដើរមិនមែនសម្រាប់ចតរថយន្តនោះទេ
៤-យកចិញ្ចើមផ្លូវ និងទ្រូងផ្លូវប្រកបអាជីវកម្មតាំងលក់ និងជួសជុលរថយន្ត ។
សូមបញ្ជាក់បន្ថែមថារូបភាពទាំងនេះជាការចុះរៀបចំសណ្តាប់ធ្នាប់របស់គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដោយមានការចូលរួមពីកម្លាំងចរាចរណ៍នៃអធិការខណ្ឌទួលគោក នៅតាមបណ្តោយផ្លូវលេខ ២៧៥ សង្កាត់បឹងកក់ទី១ ក្រោយពីទទួលបានការប្តឹងពីប្រជាពលរដ្ឋ ។សូមស្វែងយល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ កុំផ្អែកលេីតែរូបភាពមួយផ្នែក ហេីយចាប់ផ្តេីមវាយតម្លៃវិធានការណ៍របស់សមត្ថកិច្ចថាមិនត្រឹមត្រូវ ។សូមចូលរួមគោរពច្បាប់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ ទាំងអស់គ្នា ដេីម្បីកាត់បន្ថយការកកស្ទះ និងសោភណ្ឌភាពទីក្រុង ៕