គូឡាឡាំពួរ៖ ជនចំណាកស្រុកឥណ្ឌូណេស៊ីចំនួន ១១ នាក់បានស្លាប់ និង ២៥ នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយបានលិចកាលពីថ្ងៃពុធអំឡុងពេលមានព្យុះនៅភាគខាងត្បូងប្រទេស ម៉ាឡេស៊ី។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៦ ធ្នូ ២០២១៕

ប្រជាជនឥណ្ឌូណេស៊ីដែលកំពុងស្វែងរកការងារធ្វើ បានព្យាយាមជិះទូកឆ្លងដែនខុសច្បាប់ចូលប្រទេសជិតខាង ម៉ាឡេស៊ី ហើយគ្រោះថ្នាក់តែងតែកើតឡើង។

មនុស្ស ១៤ នាក់ផ្សេងទៀតនៅលើទូកត្រូវបានជួយសង្គ្រោះ ខណៈ ២៥ នាក់ទៀតនៅតែបាត់ខ្លួន។ អ្នកនៅរស់រានមានជីវិតត្រូវបានរកឃើញនៅលើឆ្នេរ Tanjung Balau ហើយត្រូវបានគេនាំទៅកាន់ប៉ុស្តិ៍កងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី Tanjung Sepang ក្នុងទីក្រុង Kota Tinggi ។

ទាហានដែលកំពុងល្បាត បានរកឃើញសាកសពបុរសប្រាំពីរនាក់និងស្ត្រីបួននាក់នៅឆ្នេរសមុទ្រ។ មនុស្ស១៤នាក់ទៀត ត្រូវបានរកឃើញនៅរស់ បន្ទាប់ពីការធ្វើដំណើរពីកោះឥណ្ឌូណេស៊ីក្បែរនោះ ហើយត្រូវបានចាប់ខ្លួន។ អ្នកបាត់ខ្លួនទាំងអស់ ត្រូវបានគេជឿថាបានហែលទៅរកកន្លែងលាក់ខ្លួន ឬលង់ទឹកស្លាប់ ហើយអាជ្ញាធរបានដាក់ពង្រាយទូក និងយន្តហោះដើម្បីតាមប្រមាញ់ពួកគេ៕

ដោយឡែក ឧត្តមនាវីឯក Mohamad Zubil បានប្រាប់ AFP ថា "យើងសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មដ៏សាហាវនេះ។ «ខ្ញុំសូមជំរុញជនចំណាកស្រុកកុំឲ្យចូលប្រទេសម៉ាឡេស៊ីដោយខុសច្បាប់»។

យ៉ាងណាមិញ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីតាំងកើតហេតុថា៖ «ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងដើម្បីស្វែងរកមេខ្លោងដឹកជញ្ជូនខុសច្បាប់នៅលើទូកដែលលិចនោះ»។RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ