មនុស្ស៩៨នាក់ស្លាប់ បន្ទាប់ពីទូកផ្ទុកលើសទម្ងន់មួយគ្រឿង បានក្រឡាប់នៅទីក្រុង Nampula នៃប្រទេសម៉ូសំប៊ិក
ម៉ូសំប៊ិក៖ មនុស្ស៩៨នាក់បានស្លាប់ បន្ទាប់ពីទូកផ្ទុកលើសទម្ងន់មួយគ្រឿង បានក្រឡាប់នៅទីក្រុង Nampula នៃប្រទេសម៉ូសំប៊ិក កាលពីថ្ងៃចន្ទ។ មនុស្ស១២នាក់ត្រូវបានសង្គ្រោះ និងជាច្រើននាក់ទៀតនៅបាត់ខ្លួន។
អាជ្ញាធរបានអះអាងថា មនុស្ស១៣០នាក់បាននាំគ្នាសម្រុកជិះលើទូកមួយគ្រឿងនេះ ដើម្បីព្យាយាមរត់គេចចេញពីដីគោក បន្ទាប់ពីមានព័ត៌មានមិនពិត អំពីជំងឺអាសន្នរោគ ដែលនាំឱ្យមានការភ័យស្លន់ស្លោ ហើយពួកគេប៉ុនប៉ងជិះទូកទៅកាន់កោះមួយ។ នេះបើយោងមន្ត្រីជាន់ខ្ពស់ប្រចាំទីក្រុង Nampula។
តាមការដកស្រង់សម្តីលោក Silveiro Nauaito អ្នកគ្រប់គ្រងខេត្ត Nampula ភាគខាងជើងនៃប្រទេសម៉ូសំប៊ិក ដោយនិយាយថា អ្នកនៅលើទូកភាគច្រើនជាស្ត្រី និងកុមារកំពុងធ្វើដំណើរពីស្រុក Lunga ភាគខាងជើងទៅកាន់កោះតូចមួយនៅឆ្នេរសមុទ្រដែលគេស្គាល់ថាជាកោះ Mozambique ។
លោកបាននិយាយថា អ្នកដំណើរទាំង១៣០ នាក់ត្រូវបានចោទប្រកាន់ថាបានរត់គេចខ្លួនដោយសារតែព័ត៌មានមិនពិតអំពីការផ្ទុះជំងឺអាសន្នរោគ ហើយត្រូវបានធ្វើដំណើរទៅកាន់កោះនេះដើម្បីស្វែងរកការថែទាំសុខភាព។ការធ្វើដំណើរតាមទូកគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ក្នុងប្រទេសម៉ូសំប៊ិក ឧបទ្ទវហេតុគឺជារឿងធម្មតានៅលើទន្លេ បឹង និងឆ្នេរមហាសមុទ្រឥណ្ឌារបស់ប្រទេសនេះ ដែលភាគច្រើនដោយសារតែការថែទាំនាវាមិនបានល្អ ឬការកកស្ទះច្រើនពេក៕