សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងនៅមុនការបោះឆ្នោតក្នុងប្រទេសអេត្យូពី
អន្តរជាតិ៖ សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភនៅមុនការបោះឆ្នោតរបស់ប្រទេសអេត្យូពីដោយនិយាយថាអំពើហឹង្សាជាតិសាសន៍និងការឃុំខ្លួនឥស្សរជនបានប្រឆាំងការបោះឆ្នោត ក្រោយសង្ស័យថាមិនមានភាពសុក្រិតយុត្តិធម៏៕ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ ។
ប្រទេសដែលមានប្រជាជនច្រើនបំផុតទី ២ នៅទ្វីបអាហ្វ្រិក នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ២១ ខែមិថុនា ដែលលោកនាយករដ្ឋមន្រ្តី Abiy Ahmed បានឡើងកាន់អំណាចនៅឆ្នាំ ២០១៨ ដោយសន្យាថានឹងបំបាក់អតីតមេដឹកនាំផ្តាច់ការកំពុងស្វែងរកអាណត្តិថ្មី។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបរិយាកាសក្នុងការបោះឆ្នោតនាពេលខាងមុខនេះនឹងត្រូវធ្វើឡើង។
លោកបានបន្ថែម ការឃុំឃាំងអ្នកនយោបាយប្រឆាំងការយាយីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសកម្មភាពដែលប្រកាន់យកដោយរដ្ឋាភិបាលក្នុង តំបន់និងជម្លោះរវាងជនជាតិភាគតិចនិងអន្តរសហគមន៍ជាច្រើននៅទូទាំងប្រទេសអេត្យូពីគឺជាឧបសគ្គចំពោះដំណើរការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
គួរបញ្ជាក់ថា ការបោះឆ្នោតរបស់ប្រទេសអេត្យូពីនឹងដំណើរការទៅមុខបន្ទាប់ពីការពន្យាពេលពីរដង។ កាលពីឆ្នាំមុនអាជ្ញាធរបោះឆ្នោតបានពន្យាពេល ដោយសារតែជំងឺរាតត្បាតឆ្លងរាលដាលកូវីដ១៩ ហើយបន្ទាប់មកបានពន្យារពេលការបោះឆ្នោតម្ដងទៀត ចាប់ពីថ្ងៃទី ៥ ខែមិថុនា ដោយសារតែការព្រួយបារម្ភខាងភូមិសាស្ត្រក្នុងបោះឆ្នោត។ RT