គូឡាឡាំពួរ៖ ក្រុមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានអនុញ្ញាតដោយមានលក្ខខណ្ឌឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience នៅក្នុងប្រទេសថៃ៕ នេះបើយោងតាមសារព័ត៌មាន Bangkok Post

អគ្គនាយករងក្រសួងសុខាភិបាល Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការផ្គត់ផ្គង់វ៉ាក់សាំងដែលទទួលបានពីប្រទេសថៃត្រូវបានគេរំពឹងថានឹងពន្លឿនការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ប្រទេសម៉ាឡេស៊ី។ 

រដ្ឋាភិបាលបានឲ្យដឹង កាលពីលើកមុនថាការនាំចេញចំនួន ៦១០.០០០ ដូសពីប្រទេសថៃត្រូវបានគ្រោងធ្វើនៅខែនេះ បន្ទាប់មកចំនួន ៤១០.០០០ ដូសក្នុងខែកក្កដា និង ១,២ លានដូសនៅចន្លោះខែសីហានិងកញ្ញា។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca បានប្រកាសបើកសង្វាក់ផ្គត់ផ្គង់ជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសថៃកាលពីថ្ងៃពុធ ជាមួយនឹងវ៉ាក់សាំងដំបូងបង្អស់ដែលផលិតក្នុងស្រុកត្រូវបានដាក់លក់នៅថ្ងៃសុក្រ នឹងចាប់ផ្តើមនាំចេញទៅកាន់សមាជិកអាស៊ានដទៃទៀតនៅក្នុងខែកក្កដា។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ