(វៀតណាម)៖ត្រឹមតែរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ដល់ព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១ ទីក្រុងឆ្នេរ Vung Tau បានទទួលភ្ញៀវទេសចរប្រមាណលើសពី ៧ម៉ឺននាក់ ហើយនេះគឺជាចំនួនដ៏ច្រើននៃភ្ញៀវទេសចរដែលមិនធ្លាប់មានរយៈពេល ២ឆ្នាំមកហើយ ។

នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១ នេះសារព័ត៌មានវៀតណាម Zing បញ្ជាក់ថាមានភ្ញៀវទេសចរសម្រុកចូលមកលេងកម្សាន្តនៅលើឆ្នេរ ដែលលាតសន្ធឹងជិត ១០គីឡូម៉ែត្រ ក្នុងទីក្រុង Vung Tau ហើយឆ្នេរនេះត្រូវបានគេចាត់ទុកថា ជាឆ្នេរដែលធំ និងស្រស់ស្អាតបំផុត នៅប្រទេសវៀតណាម ។

ប្រភពពីសារព័ត៌មាន Zing បានឲ្យទៀតថា ឆ្នេរមួយនេះ ត្រូវបានស្ងប់ស្ងាត់អស់រយៈពេល ២ឆ្នាំមកហើយ ដោយសារតែការាតត្បាតពីជំងឺកូវីដ១៩ ។ តែនៅថ្ងៃឈប់សម្រាករយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ០១ ខែឧសភា ស្រាប់តែមានមនុស្សជាច្រើនកុះករ សម្រុកចូលមកលេងកម្សាន្ត ។

ប្រភពដដែលបានបញ្ជាក់ថា គ្រាន់តែផ្លូវហាយវ៉េលេខ ៥១ ពីទីក្រុងហូជីមិញទៅទីក្រុង Vung Tau ដែលមានចម្ងាយ ១០០គីឡូម៉ែត្រ មានការកកស្ទះខ្លាំង ដែលបណ្ដាលឲ្យមនុស្សម្នារចំណាយពេល ៤ ទៅ ៥ម៉ោង ដើម្បីទៅដល់គោលដៅ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ