(កែប)៖ លេជេន កែប រីហ្សត ស្ម័គ្រចិត្តផ្ដល់កន្លែងស្នាក់នៅ និងអាហារដោយឥតគិតថ្លៃ ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប។

ការផ្តល់ជូន កន្លែងស្នាក់នៅ និងអាហារដោយឥតគិតថ្លៃ ជូនលោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ គម្រោងក្នុងមួយខែចាក់ឱ្យបានយ៉ាងហោចណាស់១លានដូស ។

សូមបញ្ជាក់ថាកម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋអាទិភាពដោយឈរលើគោលការណ៍ស្មគ្រ័ចិត្ត ចាប់តាំងពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១មក ដោយរដ្ឋាភិបាលបានកំណត់គោលដៅ ក្នុងការចាក់វ៉ាក់សាំងឱ្យពលរដ្ឋបានយ៉ាងហោចណាស់១០លាននាក់ ស្មើប្រមាណ៦០ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ គិតត្រឹមថ្ងៃទី២៣មីនា កម្ពុជាមានពលរដ្ឋប្រមាណ៣៣ម៉ឺននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ