អន្តរជាតិ៖ រដ្ឋាភិបាលចិនបានជំទាស់យ៉ាងដាច់អហង្ការចំពោះការបន្ថែមអង្គភាពចំនួន ២៣ របស់ចិនទៅក្នុងបញ្ជីខ្មៅផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងជម្លោះទំនាក់ទំនងយោធា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌ Reuters កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីថ្លែងការណ៍មួយថា ការដាក់បញ្ចូលអង្គភាពចិនគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលជាការគាបសង្កត់មិនសមហេតុផលលើក្រុមហ៊ុនចិន ហើយប៉េកាំងនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ 

គួររម្លឹកថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់ក្រុមហ៊ុន និងនីតិបុគ្គលចិនចំនួន ១៤រូបថែមទៀតក្នុងបញ្ជីខ្មៅ ក្នុងនោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានបន្ថែមអង្គភាពចំនួន ៥ដែលខ្លួនគិតថាបានគាំទ្រដោយផ្ទាល់ដល់កម្មវិធីទំនើបកម្មយោធាចិន និងអង្គភាពសម្រាប់ការនាំចេញចំនួន ៤ផ្សេងទៀត។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ