(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ នេះ សមាជិកជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ  ៣រូប ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ បន្ទាប់ពីត្រូវបានហាមឃាតមិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល០៥ឆ្នាំ តាមអំណាចសាលដីកាលេខៈ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ដែលរួមមាន៖ ទី១.លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ អតីតគណបក្សសង្គ្រោះជាតិ, ទី២ លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ និងទី៣ លោក តាវ គឹម ឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។សូមរំលឹកផងដែរថា កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅ សមាជិកជាន់ខ្ពស់ អតីត នៃគណបក្សសង្គ្រោះជាតិទាំង៣រូបខាងលើ បានសរសេរលិខិតម្នាក់១ច្បាប់គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបានសិទ្ធិធ្វើនយោបាយឡើងវិញ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ