កម្ពុជា ឆ្លើយតបអ្នករាយការណ៍ពិសេសថា រាល់ការចោទប្រកាន់ និងការអនុវត្តនីតិវិធីនៅកម្ពុជា គឺអនុលោមស្របទៅតាមច្បាប់
3 ឆ្នាំ មុន
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃកម្ពុជា នៅទីក្រុងហ្សឺណែវ បានខកចិត្តយ៉ាងខ្លាំង ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូច ចំពោះការអនុវត្តច្បាប់លើសំណុំរឿងជាក់លាក់មួយ។
យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានច្រានចោលយ៉ាងដាច់អហង្ការ នូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់អ្នករាយការណ៍ពិសេសខាងលើ មកលើអាជ្ញាធរកម្ពុជា តាមរយៈការអត្ថាធិប្បាយបែបនយោបាយូបនីយកម្ម ជ្រើសរើសតែមួយជ្រុង និងបង្កការភ័ន្តច្រឡំដល់សាធារណជន៕