(បរទេស)៖ អ្នកបើកបររថយន្តនិងម៉ូតូនៅប្រទេសអឺរ៉ុប និងអាស៊ី ប្រហែលជាត្រូវប្រឈមមុខនឹងតម្លៃប្រេងសាំងនិងម៉ាស៊ូតខ្ពស់សម្រាប់ខែខាងមុខ ដោយសារការកើនឡើងនៃតម្លៃប្រេងឆៅ តម្រូវការប្រេងកើនឡើង ការឡើងថ្លៃពន្ធ ដែលជំរុញឱ្យតម្លៃបូមឡើងខ្ពស់។នេះបើយោងតាមសេចក្តីរាយការណ៍របស់AFP។
ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈបានកើតឡើង នៅពេលបណ្តាប្រទេសនៅអឺរ៉ុប និងកន្លែងផ្សេងទៀតកំពុងប្រជែងជាមួយនឹងការកើនឡើងនៃតម្លៃថាមពលដោយសាររដូវរងារខិតជិតមកដល់នៅអឌ្ឍគោលខាងជើង ហើយអាចប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា អ្នកវិភាគ និងពាណិជ្ជកររំពឹងថា តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារពិភពលោកនឹងស្ថិតនៅកម្រិតបច្ចុប្បន្នប្រហែល 85 ដុល្លារក្នុងមួយធុងសម្រាប់នៅសល់នៃឆ្នាំនេះ។លោក Kavita Chacko សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន CARE Ratings នៅប្រទេសឥណ្ឌាបាននិយាយថា តម្លៃប្រេងឥន្ធនៈខ្ពស់ បានដាក់សម្ពាធលើកម្រិតតម្លៃទាំងមូល និងបង្កហានិភ័យធ្លាក់ចុះដល់ការងើបឡើងវិញនៃការចល័ត និងសេដ្ឋកិច្ចជាទូទៅ។ ខណៈ ការកើនឡើងនៃថ្លៃដឹកជញ្ជូនបាននិងកំពុងធ្វើឱ្យការចំណាយលើផ្នែកនានា ហើយអាចបង្អាក់ការចំណាយរបស់អ្នកប្រើប្រាស់ថែមទៀត ៕PP
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០